សុភាសិត 20:4-10 KHOV

4 មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ‌រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចំរូត ហើយ​ខ្វះ​ខាត​វិញ។

5 សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។

6 មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន។

7 មនុស្ស​សុចរិត គេ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន​កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

8 កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ នោះ​ទ្រង់​កំចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​ទ្រង់។

9 តើ​អ្នក​ណា​អាច​នឹង​និយាយ​បាន​ថា ខ្ញុំ​បាន​ជំរះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ។

10 កូន​ជញ្ជីង​ឆ​ផ្សេងៗ ហើយ​រង្វាល់​កោង​ផ្សេងៗ​ទាំង​២​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។