សុភាសិត 21:4-10 KHOV

4 ឫក​ខ្ពស់​នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។

5 គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង​នោះ​នឹង​បាន​តែ​សេចក្តី​ខ្វះ​ខាត​វិញ។

6 ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្តាត​ភូត‌ភរ នោះ​ជា​ចំហាយ​ទឹក​ទទេ ដែល​ផាត់​ទៅ​មក ដោយ​ពួក​អ្នក​ដែល​រក​ស្លាប់។

7 សេចក្តី​ច្រឡោត​របស់​មនុស្ស​អាក្រក់​នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត​តាម​សេចក្តី​យុត្តិ‌ធម៌​សោះ។

8 ផ្លូវ​របស់​មនុស្ស​ណា ដែល​ផ្ទុក​ដោយ​ទោស​ច្រើន​នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។

9 ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​វិញ។

10 ព្រលឹង​នៃ​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ​គុណ​អ្នក​នោះ​ដែរ។