1 នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ នោះវិសេសជាងប្រាក់ និងមាសផង។
2 ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។
3 មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្តីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
4 ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។