14 មាត់របស់ស្រីដទៃជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
15 សេចក្តីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្តីនោះ ឲ្យបាត់ចេញបាន។
16 អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចំរើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
17 ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសំដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះដំរិះរបស់អញចុះ
18 ដ្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង
19 អញបានសំដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា
20 អញបានកំណត់ទុកសេចក្តីដ៏វិសេសសំរាប់ឯង គឺជាសេចក្តីទូន្មាន ហើយនឹងដំរិះមិនមែនឬ