សុភាសិត 22:15-21 KHOV

15 សេចក្តី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ​រំពាត់​វាយ‌ផ្ចាល នឹង​បណ្តេញ​សេចក្តី​នោះ ឲ្យ​បាត់​ចេញ​បាន។

16 អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។

17 ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សំដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ដំរិះ​របស់​អញ​ចុះ

18 ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្តី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្តី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង

19 អញ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្តី​នោះ​នៅ​ថ្ងៃ​នេះ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា

20 អញ​បាន​កំណត់​ទុក​សេចក្តី​ដ៏​វិសេស​សំរាប់​ឯង គឺ​ជា​សេចក្តី​ទូន្មាន ហើយ​នឹង​ដំរិះ​មិន​មែន​ឬ

21 ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជា​ជូន​ពួក​អ្នក ដែល​ចាត់​ឯង​មក។