សុភាសិត 22:17-23 KHOV

17 ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សំដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ដំរិះ​របស់​អញ​ចុះ

18 ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្តី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្តី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង

19 អញ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្តី​នោះ​នៅ​ថ្ងៃ​នេះ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា

20 អញ​បាន​កំណត់​ទុក​សេចក្តី​ដ៏​វិសេស​សំរាប់​ឯង គឺ​ជា​សេចក្តី​ទូន្មាន ហើយ​នឹង​ដំរិះ​មិន​មែន​ឬ

21 ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជា​ជូន​ពួក​អ្នក ដែល​ចាត់​ឯង​មក។

22 កុំ​ឲ្យ​កេង​យក​របស់​នៃ​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ

23 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ទ្រង់​នឹង​រឹប​យក​ជីវិត​ពួក​អ្នក​ដែល​រឹប​យក​របស់​គេ​ដែរ។