18 ដ្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង
19 អញបានសំដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា
20 អញបានកំណត់ទុកសេចក្តីដ៏វិសេសសំរាប់ឯង គឺជាសេចក្តីទូន្មាន ហើយនឹងដំរិះមិនមែនឬ
21 ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដហើយ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជាជូនពួកអ្នក ដែលចាត់ឯងមក។
22 កុំឲ្យកេងយករបស់នៃមនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ
23 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតពួកអ្នកដែលរឹបយករបស់គេដែរ។
24 កុំឲ្យចងជាមិត្រនឹងមនុស្សណាដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ