សុភាសិត 22:24-29 KHOV

24 កុំ​ឲ្យ​ចង​ជា​មិត្រ​នឹង​មនុស្ស​ណា​ដែល​អាសា​ខឹង​ឡើយ ក៏​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ

25 ក្រែង​ឯង​ទំលាប់​តាម​អំពើ​របស់​គេ ហើយ​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​ព្រលឹង​ឯង។

26 កុំ​ឲ្យ​ឯង​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ

27 បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី។

28 កុំ​ឲ្យ​បន្ថយ​គោល​ចារឹក ដែល​ពួក​អយ្យកោ​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។

29 ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស​ដែល​ឥត​បណ្តា​សក្តិ​ឡើយ។