3 មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្តីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
4 ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
5 នៅក្នុងផ្លូវរបស់មនុស្សវៀច នោះមានសុទ្ធតែបន្លា ហើយនឹងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសឆ្ងាយពីនោះចេញ។
6 ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
7 មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។
8 អ្នកណាដែលសាបព្រោះសេចក្តីទុច្ចរិត នោះនឹងច្រូតបានសេចក្តីទុក្ខព្រួយ ហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅ។
9 អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។