5 នៅក្នុងផ្លូវរបស់មនុស្សវៀច នោះមានសុទ្ធតែបន្លា ហើយនឹងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសឆ្ងាយពីនោះចេញ។
6 ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
7 មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។
8 អ្នកណាដែលសាបព្រោះសេចក្តីទុច្ចរិត នោះនឹងច្រូតបានសេចក្តីទុក្ខព្រួយ ហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅ។
9 អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។
10 ចូរបណ្តេញមនុស្សដែលចំអកមើលងាយ នោះសេចក្តីទាស់ទែងគ្នានឹងបាត់ទៅ អើ សេចក្តីឈ្លោះប្រកែកនឹងសេចក្តីត្មះតិះដៀលនឹងស្ងប់ទៅដែរ។
11 ឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្រសំឡាញ់របស់អ្នកនោះ។