សុភាសិត 23:15-21 KHOV

15 កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា នោះ​ចិត្ត​អញ​នឹង​មាន​សេចក្តី​អំណរ គឺ​ចិត្ត​របស់​ឪពុក​នេះ​ឯង

16 អើ​ចិត្ត​ថ្លើម​អញ​នឹង​រីក‌រាយ​ឡើង ក្នុង​កាល​ដែល​បបូរ​មាត់​ឯង​ពោល​សេចក្តី​ដែល​ត្រឹម​ត្រូវ។

17 កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន​នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ

18 ដ្បិត​នឹង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់​ឯង​នឹង​មិន​កាត់​បង់​ឡើយ។

19 កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​ឲ្យ​ដំរង់​ចិត្ត​ទៅ​តាម​ផ្លូវ

20 កុំ​ឲ្យ​នៅ​កណ្តាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ

21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្តី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។