16 អើចិត្តថ្លើមអញនឹងរីករាយឡើង ក្នុងកាលដែលបបូរមាត់ឯងពោលសេចក្តីដែលត្រឹមត្រូវ។
17 កុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ
18 ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយ។
19 កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវឲ្យដំរង់ចិត្តទៅតាមផ្លូវ
20 កុំឲ្យនៅកណ្តាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ
21 ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្តីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្តាច។
22 ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយឯងក្នុងកាលដែលគាត់ចាស់ឡើយ។