សុភាសិត 23:21-27 KHOV

21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្តី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។

22 ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល‌ងាយ​ម្តាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។

23 ចូរ​ទិញ​សេចក្តី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ អើ​ទាំង​ប្រាជ្ញា សេចក្តី​ដំបូន្មាន និង​យោបល់​ផង។

24 ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្តី​អំណរ​ដោយ‌សារ​កូន​នោះ

25 ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង​បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។

26 កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ

27 ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត