26 កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ
27 ដ្បិតស្រីសំផឹងជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃជារំលុងដ៏ចង្អៀត
28 អើ គេលបចាំដូចជាចោរ ហើយក៏ចំរើនអ្នកក្បត់នៅក្នុងពួកមនុស្សលោក។
29 តើអ្នកណាមានសេចក្តីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្តីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម
30 គឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរ ឯពួកអ្នកដែលស្វែងរកស្រាលាយនោះឯង
31 កុំឲ្យមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ
32 ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង