3 កុំឲ្យលោភចង់បានឱជារសរបស់គេឡើយ ដ្បិតជារបស់បញ្ឆោតទេ។
4 កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ
5 តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិ តែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី។
6 កុំឲ្យបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ
7 ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញឯងថា ពិសាចុះ តែចិត្តគេមិនមូលនៅជាមួយនឹងឯងទេ
8 អាហារដែលឯងបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសំដីផ្អែមល្ហែមរបស់ឯងទៅ។
9 កុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសំដីឯង។