31 កុំឲ្យមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ
32 ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង
33 ភ្នែកឯងនឹងឃើញស្រីដទៃ ហើយចិត្តឯងនឹងពោលសេចក្តីខូចអាក្រក់ដែរ
34 អើ ឯងនឹងបានដូចជាមនុស្សដែលដេកនៅកណ្តាលសមុទ្រ ឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោង
35 ឯងនឹងថា គេបានវាយអញ តែអញមិនបានឈឺសោះ គេបានសំពងអញ តែអញមិនដឹងទេ តើអញនឹងភ្ញាក់ឡើងវិញដល់កាលណាហ្ន៎ អញនឹងទៅរកផឹកទៀត។