សុភាសិត 23:5-11 KHOV

5 តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិ តែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី។

6 កុំ​ឲ្យ​បរិភោគ​ភោជ‌នាហារ​របស់​មនុស្ស ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជារស​របស់​គេ​ដែរ

7 ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​ឯង​ថា ពិសា​ចុះ តែ​ចិត្ត​គេ​មិន​មូល​នៅ​ជា​មួយ​នឹង​ឯង​ទេ

8 អាហារ​ដែល​ឯង​បាន​បរិភោគ​ចូល​ទៅ នោះ​នឹង​ក្អួត​មក​វិញ ហើយ​នឹង​បាត់​ពាក្យ​សំដី​ផ្អែម‌ល្ហែម​របស់​ឯង​ទៅ។

9 កុំ​ឲ្យ​និយាយ​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ​ស្តាប់​ឡើយ ដ្បិត​វា​នឹង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សំដី​ឯង។

10 កុំ​ឲ្យ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ

11 ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កំឡាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ ទាស់​នឹង​ឯង​ដែរ។