សុភាសិត 24:5-11 KHOV

5 មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កំឡាំង​ច្រើន អើ មនុស្ស​ដែល​មាន​ដំរិះ​ក៏​ចំរើន​អំណាច​ខ្លួន​ឡើង

6 ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ‌ជំនះ។

7 ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។

8 អ្នក​ណា​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។

9 គំនិត​គិត​ពី​សេចក្តី​ចំកួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល‌ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។

10 បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ។

11 ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​ដឹក‌នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង‌រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ឯ​ទី​សំឡាប់​ចុះ