សុភាសិត 25:12-18 KHOV

12 អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លំអ​មាស​សុទ្ធ ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ

13 អ្នក​នាំ​សារ​ដែល​ស្មោះ‌ត្រង់ នោះ​ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចំរូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំហើយ​ព្រលឹង​របស់​ចៅ‌ហ្វាយ​ខ្លួន។

14 អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​នឹង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។

15 ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅ‌ហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។

16 តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។

17 កុំ​ឲ្យ​ជើង​ឯង​ចូល​ផ្ទះ​អ្នក​ជិត​ខាង ជា​ញឹក‌ញយ​ពេក​ឡើយ ក្រែង​គេ​ធុញ‌ទ្រាន់ ហើយ​ស្អប់​ឯង​វិញ។

18 អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ និង​ដាវ ហើយ​នឹង​ព្រួញ​យ៉ាង​មុត។