សុភាសិត 25:18-24 KHOV

18 អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ និង​ដាវ ហើយ​នឹង​ព្រួញ​យ៉ាង​មុត។

19 កាល​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ ហើយ​ជើង​ដែល​ថ្លស់​លាស​ចេញ។

20 អ្នក​ណា​ដែល​ច្រៀង​ចំរៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​រងារ ឬ​ដូច​ជា​ចាក់​ទឹក‌ខ្មេះ​ទៅ​លើ​អំបិល​ក្បុង។

21 បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង

22 យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​វា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។

23 ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្តាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​គេ​មាន​មុខ​មួម៉ៅ​ដូច្នោះ​ដែរ។

24 ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង។