សុភាសិត 25:5-11 KHOV

5 ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្តី​សុចរិត។

6 កុំ​ឲ្យ​ឯង​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ឈរ​នៅ​ទី​របស់​អ្នក​ធំ​ដែរ

7 ដ្បិត​បើ​គេ​មក​និយាយ​នឹង​ឯង​ថា អញ្ជើញ​ឡើង​មក​ឯ​ណេះ នោះ​ល្អ​ជា​ជាង​ត្រូវ​បន្ទាប​នៅ​ចំពោះ​អ្នក​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ​នោះ​វិញ។

8 កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ

9 ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​២​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សំងាត់​របស់​អ្នក​ដទៃ​ឡើយ

10 ក្រែង​អ្នក​ដែល​ឮ គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្តី​អាម៉ាស់​របស់​ឯង​នឹង​មិន​ចេះ​បាត់​ឡើយ។

11 ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ធ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់