1 ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចំរូតមិនសមយ៉ាងណា កិត្តិយសក៏មិនសមនឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ
2 ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះសេចក្តីបណ្តាសាឥតហេតុ មិនទំជាប់ឡើយក៏យ៉ាងនោះដែរ
3 មានត្មោងសំរាប់សេះ មានបង្ហៀរសំរាប់លា ហើយរំពាត់ក៏សំរាប់ខ្នងមនុស្សល្ងីល្ងើដែរ។
4 កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្តីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ