10 ពលធ្នូ ម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ជាយ៉ាងណា អ្នកដែលជួលមនុស្សល្ងីល្ងើ និងមនុស្សដែលដើរតាមផ្លូវក៏យ៉ាងនោះដែរ
11 មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចំកួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ
12 ឯងដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើជាជាងអ្នកនោះទៅទៀត។
13 មនុស្សខ្ជិលច្រអូសតែងតែថា មានសិង្ហ១នៅកណ្តាលថ្នល់ មានសិង្ហ១នៅត្រង់ផ្លូវ
14 មនុស្សខ្ជិលច្រអូសចេះតែបំរាសននៀលនៅលើគ្រែ បែបដូចទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ
15 មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយដែលដកមកបញ្ចុកមាត់វិញនោះក៏រួយដៃដល់គេណាស់
16 មនុស្សខ្ជិលច្រអូស គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញាជាជាងមនុស្ស៧នាក់ដែលតបឆ្លើយដោយវាងវៃ។