សុភាសិត 26:11-17 KHOV

11 មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ

12 ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

13 មនុស្ស​ខ្ជិល​ច្រអូស​តែង​តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ

14 មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បំរាស​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ

15 មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ​ក៏​រួយ​ដៃ​ដល់​គេ​ណាស់

16 មនុស្ស​ខ្ជិល​ច្រអូស គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ជា​ជាង​មនុស្ស​៧​នាក់​ដែល​តប​ឆ្លើយ​ដោយ​វាង‌វៃ។

17 អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ