17 អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ
18 មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា អញគ្រាន់តែធ្វើលេងទេតើ
19 នោះប្រៀបដូចជាមនុស្សឆ្កួតដែលបោះកំចាយអង្កត់ឧសកំពុងឆេះ ព្រមទាំងព្រួញ និងសេចក្តីស្លាប់ផង
20 ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្តីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ
21 មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្តីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ
22 ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា ក៏ចុះទៅដល់ខាងក្នុងរបស់មនុស្ស
23 មានបបូរមាត់ហៃនិយាយ ហើយចិត្តអាក្រក់ នោះធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។