19 នោះប្រៀបដូចជាមនុស្សឆ្កួតដែលបោះកំចាយអង្កត់ឧសកំពុងឆេះ ព្រមទាំងព្រួញ និងសេចក្តីស្លាប់ផង
20 ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្តីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ
21 មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្តីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ
22 ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា ក៏ចុះទៅដល់ខាងក្នុងរបស់មនុស្ស
23 មានបបូរមាត់ហៃនិយាយ ហើយចិត្តអាក្រក់ នោះធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។
24 អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្តីបញ្ឆោតនៅក្នុងចិត្តដែរ
25 កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្តីគួរស្អប់ខ្ពើម៧មុខ