25 កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្តីគួរស្អប់ខ្ពើម៧មុខ
26 ទោះបើសេចក្តីសំអប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្តីអាក្រក់របស់គេនឹងសំដែងចេញឲ្យច្បាស់ នៅចំពោះមុខនៃពួកជំនុំដែរ
27 អ្នកណាដែលជីករណ្តៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលប្រមៀលថ្ម ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ
28 ឯអណ្តាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នកដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្តាលឲ្យវិនាស។