សុភាសិត 26:6-12 KHOV

6 អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្តី​អន្តរាយ​ដែរ

7 ជើង​របស់​មនុស្ស​ដែល​ដើរ​ចាក់​ខ្ញើច បាន​ខ្សោយ​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

8 អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

9 បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង​ជា​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

10 ពល​ធ្នូ ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់​ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ល្ងី‌ល្ងើ និង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ក៏​យ៉ាង​នោះ​ដែរ

11 មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ

12 ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។