19 មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20 ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។
21 មានបាវដីសំរាប់សំរងប្រាក់ ហើយមានឡសំរាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែសេចក្តីដែលគេសរសើរពីអ្នកនោះទេ។
22 ទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយ គង់តែសេចក្តីចំកួតរបស់វាមិនព្រមរបកចេញពីវាឡើយ។
23 ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
24 ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ តើមកុដស្តេចនៅជាប់អស់ទាំងដំណតទៅឬ
25 ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ