សុភាសិត 28:1-5 KHOV

1 មនុស្ស​អាក្រក់ គេ​រត់​ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។

2 កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅ‌ហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ ហើយ​នឹង​ដំរិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។

3 មនុស្ស​ក្រ​ដែល​ពាន​លើ​មនុស្ស​កំសត់​ទុគ៌ត នោះ​ធៀប​ដូច​ជា​ភ្លៀង​យ៉ាង​ខ្លាំង ដែល​បោស​រំលីង​មិន​ឲ្យ​មាន​អាហារ​សល់​ឡើយ។

4 ពួក​អ្នក​ដែល​បោះ​បង់​ចោល​បញ្ញត្ត​ច្បាប់ គេ​រមែង​សរសើរ​មនុស្ស​អាក្រក់ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​វិញ នោះ​តែង​តែ​ត​តាំង​នឹង​គេ។

5 មនុស្ស​អាក្រក់​មិន​យល់​សេចក្តី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។