1 មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
2 កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ ហើយនឹងដំរិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។
3 មនុស្សក្រដែលពានលើមនុស្សកំសត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
4 ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។
5 មនុស្សអាក្រក់មិនយល់សេចក្តីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។
6 មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។