សុភាសិត 28:15-21 KHOV

15 មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា‌ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។

16 ចៅ‌ហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺន‌យូរ​វិញ។

17 ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។

18 អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។

19 អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​អាហារ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ចោល‌ម្សៀត នោះ​នឹង​បាន​សេចក្តី​កំសត់​យ៉ាង​ឆ្អែត​វិញ។

20 មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។

21 ការ​ដែល​យោគ‌យល់​ខាង​មនុស្ស​ណា នោះ​មិន​ល្អ​ទេ ហើយ​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ឲ្យ​តែ​បាន​អាហារ​បន្តិច‌បន្តួច នោះ​ក៏​មិន​ល្អ​ដូច​គ្នា។