18 អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
19 អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត នោះនឹងបានសេចក្តីកំសត់យ៉ាងឆ្អែតវិញ។
20 មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
21 ការដែលយោគយល់ខាងមនុស្សណា នោះមិនល្អទេ ហើយដែលប្រព្រឹត្តរំលងច្បាប់ឲ្យតែបានអាហារបន្តិចបន្តួច នោះក៏មិនល្អដូចគ្នា។
22 អ្នកណាដែលមានភ្នែកអាក្រក់ នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ ឥតដឹងឡើយថា សេចក្តីខ្វះខាតនឹងតាមខ្លួនទាន់។
23 អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើចដោយអណ្តាតទៅទៀត។
24 អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា មិនមែនជាបាបទេ អ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយ។