សុភាសិត 28:24-28 KHOV

24 អ្នក​ណា​ដែល​លួច​យក​របស់​ឪពុក​ឬ​ម្តាយ​ខ្លួន រួច​ពោល​ថា មិន​មែន​ជា​បាប​ទេ អ្នក​នោះ​ឯង​ជា​សំឡាញ់​នឹង​ពួក​អ្នក​បំផ្លាញ​ហើយ។

25 អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។

26 អ្នក​ណា​ដែល​ទី​ពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងី‌ល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច។

27 អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។

28 បើ​កាល​ណា​ពួក​មនុស្ស​អាក្រក់​បាន​តាំង​ខ្លួន​ឡើង នោះ​មនុស្ស​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​អស់ តែ​កាល​ណា​ពួក​នោះ​វិនាស​បាត់​ទៅ​វិញ នោះ​មនុស្ស​សុចរិត​រមែង​ចំរើន​ឡើង​វិញ។