25 អ្នកណាដែលមានចិត្តធំ នោះបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
26 អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច។
27 អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្តាសាជាច្រើន។
28 បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចំរើនឡើងវិញ។