6 មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
7 អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្តីខ្មាសវិញ។
8 អ្នកណាដែលចំរើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសំរាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
9 អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្តាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
10 អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់នឹងគ្រងបានសេចក្តីល្អជាមរដក។
11 មនុស្សអ្នកមាន គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់ នឹងស្ទង់មើល ឲ្យស្គាល់គេបាន។
12 កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្តីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។