16 កាលណាមនុស្សអាក្រក់ចំរើនជាច្រើនឡើង នោះសេចក្តីរំលងច្បាប់ក៏ចំរើនឡើងដែរ ប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។
17 ចូរស្តីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង។
18 គ្រាណាដែលឥតមានការបើកសំដែង នោះបណ្តាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះសប្បាយហើយ។
19 ខ្ញុំកំដរនឹងរាងចាល ដោយសារតែពាក្យបន្ទោសមិនបាន ដ្បិតទោះបើវាស្តាប់បាន គង់តែមិនយកចិត្តទុកដាក់ឡើយ។
20 ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដីឬមានសេចក្តីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
21 អ្នកណាដែលចិញ្ចឹមបាវបំរើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយនឹងបានអ្នកនោះដូចជាកូនវិញ។
22 មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្តីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។