23 ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។
24 អ្នកណាដែលចូលដៃនឹងចោរ នោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួន វាឮគេដាក់បណ្តាសាដល់ខ្លួន ប៉ុន្តែមិនពោលតបឡើយ។
25 ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ។
26 មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្តីវិនិច្ឆ័យដល់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាវិញ។
27 ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។