សុភាសិត 29:3-9 KHOV

3 អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ តែ​អ្នក​ណា​ដែល​គប់​រក​ស្រី​សំផឹង នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។

4 ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្តី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​ដង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។

5 អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សំរាប់​ចាប់​ជើង​គេ​ទេ។

6 មាន​អន្ទាក់ នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​គេ​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។

7 មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។

8 មនុស្ស​ចំអក​មើល‌ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្តី​ក្រោធ​ចេញ​វិញ។

9 បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចំកួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្តី​សុខ​វិញ​ឡើយ។