6 មានអន្ទាក់ នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញ។
7 មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។
8 មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្តីក្រោធចេញវិញ។
9 បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចំកួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្តីសុខវិញឡើយ។
10 ពួកមនុស្សដែលកំចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញ។
11 ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។
12 បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។