សុភាសិត 3:20-26 KHOV

20 ដោយ‌សារ​ព្រះ‌ដំរិះ​ទ្រង់ នោះ​អស់​ទាំង​ទី​ជំរៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក។

21 កូន​អើយ កុំ​ឲ្យ​សេចក្តី​ទាំង​នេះ​ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្តី​ដែល​មាន​ប្រយោជន៍ និង​គំនិត​វាង‌វៃ​ចុះ

22 ដូច្នេះ​សេចក្តី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លំអ​នៅ​ក​ឯង

23 នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្តី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ

24 កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល

25 កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ​កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន‌វិនាស​របស់​មនុស្ស​អាក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ

26 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ទ្រង់​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។