សុភាសិត 3:31-35 KHOV

31 កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​ឲ្យ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ

32 ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ

33 សេចក្តី​បណ្តាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អាក្រក់ តែ​ទ្រង់​ប្រទាន​ពរ​ដល់​ទី​លំនៅ​របស់​មនុស្ស​សុចរិត​វិញ

34 ទ្រង់​តែង​មើល‌ងាយ​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាបសា​វិញ

35 មនុស្ស​ប្រាជ្ញ​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរដក តែ​សេចក្តី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់​ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។