សុភាសិត 30:1-6 KHOV

1 ពាក្យ​ទាំង​នេះ ជា​ពាក្យ​របស់​អេគើរ ជា​កូន​យ៉ាកេ គឺ​ជា​សេចក្តី​ទំនាយ​ដែល​អ្នក​នោះ​បាន​ពោល​ដល់​អ៊ីធាល គឺ​ដល់​អ៊ីធាល និង​យូកាល​ផង​ថា___

2 ពិត​ប្រាកដ​ជា​ខ្ញុំ​ល្ងង់​ជាង​អស់​ទាំង​មនុស្ស ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ

3 ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ ក៏​គ្មាន​ដំរិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។

4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី ហើយ​ព្រះ‌រាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះ‌នាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

5 គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

6 កុំ​ឲ្យ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ក្រែង​ទ្រង់​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត‌ភរ។