សុភាសិត 30:11-17 KHOV

11 មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង

12 មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ​គេ​មិន​ទាន់​បាន​លាង​ជំរះ​សេចក្តី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ

13 មាន​សម័យ​១ ដែល​មនុស្ស​មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង

14 មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។

15 ឈ្លើង​មាន​កូន​ញី​២ វា​ស្រែក​ថា ចូរ​ឲ្យ ចូរ​ឲ្យ​មក​ចុះ មាន​សេចក្តី​៣​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត​ឡើយ​ក៏​មាន​៤​ផង ដែល​មិន​ចេះ​ថា «ល្មម»នោះ​ឡើយ

16 គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​១ ពោះ​ស្ត្រី​អារ​១ ដី​ដែល​មិន​បាន​ទឹក​ជោក​១ ហើយ​នឹង​ភ្លើង ដែល​មិន​ចេះ​ថា«ល្មម​ហើយ»១​ដែរ។

17 ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។