សុភាសិត 30:23-29 KHOV

23 ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្ដី​នោះ​១ ហើយ​ខ្ញុំ​ស្រី​ដែល​ជា​អ្នក​ស៊ី​មរដក​ចៅ‌ហ្វាយ​វា​១។

24 មាន​សត្វ​៤​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប

25 គឺ​ស្រមោច​១ ជា​ពួក​សត្វ​ដែល​មាន​កំឡាំង​ខ្សោយ តែ​វា​តែង​តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ

26 ទន្សាយ​ថ្ម​១ ជា​ពួក​សត្វ​មិន‌សូវ​មាន​កំឡាំង​ទេ តែ​វា​តាំង​លំនៅ​វា​នៅ​ក្នុង​រូង​ថ្ម

27 កណ្តូប​១​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ដោយ​ហ្វូងៗ

28 ជីង‌ចក់​១ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។

29 មាន​៣​មុខ ដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​៤​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ