សុភាសិត 30:26-32 KHOV

26 ទន្សាយ​ថ្ម​១ ជា​ពួក​សត្វ​មិន‌សូវ​មាន​កំឡាំង​ទេ តែ​វា​តាំង​លំនៅ​វា​នៅ​ក្នុង​រូង​ថ្ម

27 កណ្តូប​១​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ដោយ​ហ្វូងៗ

28 ជីង‌ចក់​១ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។

29 មាន​៣​មុខ ដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​៤​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ

30 គឺ​ជា​សិង្ហ​១ ជា​សត្វ​ខ្លាំង​ពូកែ​លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ

31 សេះ​ចំបាំង​១ ពពែ​ឈ្មោល​១​ហើយ​មហា‌ក្សត្រ​១ ជា​អ្នក​ដែល​គ្មាន​អ្នក​ណា​ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។

32 បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​បាន​គិត​គំនិត​អាក្រក់ នោះ​ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ