13 ហើយអញមិនបានស្តាប់តាមសំដីនៃគ្រូរបស់អញ ឬផ្ទៀងត្រចៀកចំពោះពួកអ្នកដែលរំឭកអញផងដែរ
14 អញស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្តាលចំណោមមនុស្ស និងពួកជំនុំផង។
15 ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ
16 តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬអី
17 ត្រូវឲ្យទុកសំរាប់ខ្លួនឯងតែ១ប៉ុណ្ណោះ មិនមែនសំរាប់មនុស្សដទៃជាមួយនឹងឯងផងនោះទេ
18 សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំឡោះចុះ
19 ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្តីស្រឡាញ់របស់នាងជានិច្ចផង