18 សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំឡោះចុះ
19 ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្តីស្រឡាញ់របស់នាងជានិច្ចផង
20 ដ្បិតកូនអើយ តើមានទំនងឲ្យឯងទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬអី
21 ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ
22 អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន
23 អ្នកនោះនឹងត្រូវស្លាប់ទៅ ដោយឥតមានអ្នកណានឹងប្រៀនប្រដៅ ក៏នឹងវង្វេងចេញ ដោយវក់នឹងការចំកួតរបស់ខ្លួន។