សុភាសិត 5:19-23 KHOV

19 ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្តី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង

20 ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី

21 ពី​ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ

22 អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អាក្រក់​នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន

23 អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ ដោយ​ឥត​មាន​អ្នក​ណា​នឹង​ប្រៀន​ប្រដៅ ក៏​នឹង​វង្វេង​ចេញ ដោយ​វក់​នឹង​ការ​ចំកួត​របស់​ខ្លួន។