សុភាសិត 5:2-8 KHOV

2 ដើម្បី​ឲ្យ​ឯង​បាន​បំរុង​ទុក​នូវ​គំនិត​វាង‌វៃ ហើយ​ឲ្យ​បបូរ​មាត់​ឯង​បាន​រក្សា​ទុក​នូវ​ដំរិះ

3 ដ្បិត​បបូរ​មាត់​របស់​ស្ត្រី​ដទៃ រមែង​ស្រក់​ជា​ទឹក​ឃ្មុំ ហើយ​មាត់​វា​រឥល​ជាង​ប្រេង

4 ប៉ុន្តែ​ដល់​ចុង​បំផុត​បាន​ល្វីង​ដូច​ជា​ស្លែង ហើយ​មុត​ដូច​ជា​ដាវ​មាន​មុខ​២​វិញ

5 ជើង​វា​ដើរ​ចុះ​ទៅ​ឯ​សេចក្តី​ស្លាប់ ជំហាន​វា​ឈាន​ទៅ​ជាប់​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

6 អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​វា តែង​តែ​ប្រែ‌ប្រួល ដើម្បី​មិន​ឲ្យ​ឯង​អាច​ស្គាល់​បាន ក្រែង​ឯង​ស្ទង់​មើល​ផ្លូវ​នៃ​ជីវិត​ឃើញ។

7 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ​ចុះ​កុំ​ឲ្យ​ងាក​បែរ​ចេញ ពី​អស់​ទាំង​ពាក្យ ដែល​មាត់​អញ​ពោល​ឡើយ

8 ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ